top of page

ជំនួយការសិក្សា

'រៀនស្រលាញ់ការសិក្សា'

'ការងារជាក្រុមធ្វើឲ្យសម្រេចក្ដីសុបិន'

ខ្ញុំជឿជាក់ថា សមិទ្ធិផលដែលកុមារសម្រេចបានជាទុនបង្កើតទំនុកចិត្តលើខ្លួនឯង។ ឯអ្នកសិក្សាវ័យក្មេងដែលមានជំងឺអូទីសឹមក៏ដូចគ្នាដែរ។

តាមទស្សនរបស់អ្នកអប់រំ គន្លឹះជោគជ័យជាមួយក្មេងដែលមានជំងឺអូទីសឹមគឺអាស្រ័យលើការរំពឹងទុកជាក់ស្តែងដែលអាចសម្រេចទៅបាន ការកំណត់គោលដៅដែលមានថេរវេលាកំណត់ និងការខិតខំសម្រេចចំណុចទាំងនេះតាមរយៈវិធីសាស្រ្តសម្របសម្រួល។

ដើម្បីជួយឲ្យកុមារមានជំងឺអូទីសឹមសម្រេចបានលទ្ធផលល្អបំផុត អ្នកដែលចូលរួមជាមួយកុមារត្រូវដឹងអំពីតម្រូវការរបស់ពួកគេ គោលដៅដែលពួកគេកំពុងឆ្ពោះទៅសម្រេច និងបង្កើតយុទ្ធសាស្ត្រគាំទ្រពួកគេ។

នេះអាស្រ័យលើការអប់រំអ្នកដែលមានវត្តមានជាមួយកុមារ ដែលអាចរាប់បញ្ចូលទាំងឪពុកម្តាយ ជីដូនជីតា គ្រូបង្រៀន អ្នកមើលថែទាំ អ្នកបើកបរ មិត្តភក្តិ និងមិត្តរួមថ្នាក់របស់កុមារនោះ ប្រសិនបើឥរិយាបថរបស់កុមារសម្តែងឲ្យឃើញតម្រូវការយកចិត្តទុកដាក់ និងការអត់ធ្មត់ពិសេសពីមិត្តភក្តិពួកគេ។

ចំពោះភ័ស្តុតាងអំពីរបៀបដែលខ្ញុំបានអនុវត្តគោលការណ៍ទាំងនេះដើម្បីបញ្ចូលកុមារមានជំងឺអូទីសឹមទៅក្នុងបរិបទសាលាអន្តរជាតិប្រកបដោយភាពជោគជ័យ លោកអ្នកអាចអានវាក្នុងការស្រាវជ្រាវរបស់ខ្ញុំ ដែលបានចេញផ្សាយកាលពីដើមឆ្នាំនេះនៅក្នុង Asia Pacific Journal ស្តីពីភាពខុសគ្នារវាងការអភិវឌ្ឍ។

(https://www.das.org.sg/images/publications/apjdd/vol7no1/APJDD-Vol7-No1-2020.pdf)

bottom of page