top of page

អំពី​ពួក​យើង

 

យើងលើកកម្ពស់ការទទួលបាន និងការចូលរួមក្នុងការអប់រំរបស់កុមារ ដែលខកខានសម្រេចសក្តានុពលពេញលេញរបស់ពួកគេដោយសារការលំបាកផ្នែកអប់រំ សង្គម ឬសតិអារម្មណ៍ ដូចជា៖

 

ការលំបាកផ្នែកអក្ខរកម្ម (ការលំបាកក្នុងការអាន ជំងឺវិកលទស្សន៍ (dyslexia) ។ល។)

 

ការលំបាកក្នុងការគណនាលេខ (បញ្ហាក្នុងការរៀនសូត្រ និងអនុវត្តមេរៀនគណិតវិទ្យា ជំងឺពិបាកគណនាលេខ (dyscalculia) ។ល។ ) ។

 

ការលំបាកផ្តោតអារម្មណ៍ (រួមទាំងឱនភាពការផ្តោតអារម្មណ៍ / វិបត្តិមិនអាចផ្តោតអារម្មណ៍)

 

បញ្ហាទាក់ទងនឹងមុខងារប្រតិបត្តិ និងការសម្រេចចិត្ត ទ្រឹស្តីផ្លូវចិត្ត និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត ដូចជាជំងឺអូទីសឹម / រោគសញ្ញាអាសបឺហ្គ័រ (Asperger) ។

ការបង្រៀន

ការបង្រៀនជាក្រុមតូច និងការបង្រៀនមួយទល់មួយ ក្នុងបរិយាកាសអំណោយផលដល់ការសិក្សា (ក៏អាចបង្រៀនអនឡាញមួយទល់មួយតាមការស្នើសុំផងដែរ) ។

 

សិស្សនីមួយៗមានរបៀបរៀនខុសៗគ្នា។ ក្នុងការបង្រៀនសិស្ស យើងខ្ញុំប្រើវិធីសាស្រ្តបង្កើតឡើងតាមរយៈការស្រាវជ្រាវ ដូចជាវិធីសាស្ត្រអ័រតុន-ហ្គីលីមហាមដែលបង្រៀនតាមសម្លេង វិធីសាស្រ្តបង្រៀនតាមល្បែងកម្សាន្តក្នុងគោលបំណងអភិវឌ្ឍការគណនាលេខ។ យើងអនុវត្តតាមទិដ្ឋភាពសំខាន់ៗរបស់កម្មវិធីសិក្សា​ស្តង់ដា​អន្តរជាតិ (IBO) ដែលប្រើប្រាស់វិធីសាស្រ្តផ្សេងៗគ្នាក្នុងការបង្រៀន និងសិក្សា៖

 

កំណត់អត្តសញ្ញាណ និងអភិវឌ្ឍការ​គោរព​ខ្លួន​ឯង

ផ្តល់តម្លៃដល់ចំណេះដឹងមុន (prior knowledge)

ការបង្ហាញ​អំពី​របៀប​ដោះស្រាយ​បញ្ហា​ដល់​សិស្ស ហើយ​ឲ្យ​សិស្ស​អនុវត្ត និង​ផ្តល់​ការគាំទ្រ​នៅពេល​ពួកគេ​ត្រូវការ​ (scaffolding)

ការរៀនបន្ថែមលើកម្មវិធីសិក្សា

 

ការសិក្សាមានភាពចម្រុះ និងសម្រាប់ទាំងអស់គ្នាក្នុងកម្មវិធីសិក្សា​ស្តង់ដា​អន្តរជាតិ ឆ្នាំ២០១៦ ទំព័រ ៦-៧ ។

ជំនាញសង្គម និងបំណិនជីវិត

 

ត្រៀមខ្លួនសម្រាប់សាលារៀនដោយកសាងបទពិសោធន៍វិជ្ជមាន។

 

កុមារគ្រប់រូបគឺខុសៗគ្នា។ លោកអ្នកអាចអានឯកសារស្រាវជ្រាវរបស់យើង ដែលបានបោះពុម្ពផ្សាយលើគេហទំព័រនេះ ដើម្បីដឹងពីបទពិសោធន៍របស់យើងខ្ញុំ ក្នុងការជួយកូនៗលោកអ្នកឲ្យយល់ដឹងអំពី អ្វីដែលសាលារៀនរំពឹងពីពួកគេ របៀបកែលម្អបទពិសោធរបស់ពួកគេនៅក្នុងសាលារៀន និងវិធីអភិវឌ្ឍវិជ្ជមានទំនាក់ទំនងមិត្តភក្តិ។

 

កុមារខ្លះអាចយល់ដឹងដោយខ្លួនឯង តែកុមារខ្លះទៀតត្រូវការការបង្រៀនដោយផ្ទាល់។ យើងជឿជាក់លើការសហការជាមួយឪពុកម្តាយ ឬអាណាព្យាបាល រួមជាមួយនឹងសាលារៀន ដើម្បីផ្តល់ផលប្រយោជន៍ល្អបំផុតដល់កុមារ ដែលជំនឿចិត្តនេះជាចំណុចស្នូលនៃកម្មវិធីសិក្សាជំនាញសង្គមរបស់យើងខ្ញុំ។

ការអភិវឌ្ឍន៍វិជ្ជាជីវៈ

ការអប់រំសម្រាប់ទាំងអស់គ្នាគឺអាស្រ័យទៅលើចំណេះដឹង និងជំនាញដែលបានចែករំលែកជាមួយសិស្សានុសិស្ស ក៏ដូចជាការប្តេជ្ញាចិត្តអភិវឌ្ឍន៍របស់បុគ្គលិកអប់រំ។

 

ការបង្កើតសាលារៀនដែលផ្តល់ការអប់រំសម្រាប់ទាំងអស់គ្នា ព្រមទាំងផ្តល់ឱកាស និងការចូលរួមដល់សិស្សានុសិស្សគឺជាដំណើរការមួយដែលត្រូវបន្តជានិរន្តន៍៖ ពោលគឺវាប្រៀបដូចជាការធ្វើដំណើរមួយ មិនមែនជាគោលដៅឡើយ។

សូមអានរបាយការណ៍ស្រាវជ្រាវរបស់យើងដែលបានចុះផ្សាយក្នុង Asia Pacific Journal ស្តីពីភាពខុសគ្នារវាងការអភិវឌ្ឍ ដើម្បីយល់ដឹងអំពីវិធីសាស្រ្តបង្រៀនបស់យើងខ្ញុំ។ កម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិកអាចជួយសាលារបស់លោកអ្នកត្រៀមខ្លួនជាមុន ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងការបង្កើតបរិយាកាសពេញលេញមួយ ដែលផ្តល់ការអប់រំសម្រាប់ទាំងអស់គ្នា។

bottom of page